ដំណឹងពីបរទេស៖ មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប កំពុងមានវត្តមាននៅទីក្រុងភ្នំពេញ គ្រោងនឹងរៀបចំផែនការបង្កចលាចលនៅពេលប្រកាសសាលក្រមលោក កឹម សុខា ថ្ងៃទី៣ មីនា ឆ្នាំ២០២៣

ភ្នំពេញ៖ យោងតាមការបង្ហោះផ្សាយក្នុងគណនីហ្វេសប៊ុក ឈ្មោះ ខ្ញុំ ជា សម រង្ស៊ី នៅយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ មានខ្លឹមសារដូចតទៅ៖

ដំណឹងពីបរទេស!

ក្នុងពេលនេះជន មុខសញ្ញាភ្នាក់ងារសម្ងាត់ CIA ពីររូប គឺ
លោក មាជ សុវណ្ណារ៉ា និងលោក Mark Gibbel ដែលជ្រកក្រោមផ្លាកវិទ្យាស្ថាន ស្រាវជ្រាវនយោបាយ (POLICY RESEARCH INSTITUTE) ស្ថិតនៅទីក្រុង ឡងបិច (Long Beach) ដែលកន្លងមកបានធ្វើកិច្ចការសំងាត់ជាមួយគ្នាតាំងពីឆ្នាំ២០១៣ដើម្បីជួយគណបក្សសង្គ្រោះជាតិក្នុងការផ្តួលរំលំរដ្ឋាភិបាល បានកំពុងមានវត្តមាននៅទីក្រុងភ្នំពេញគ្រោងនឹងរៀបផែនការបង្កចលាចល នៅពេលប្រកាសសាលក្រមលោក កឹម សុខា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ខាងមុខនេះ ។

មុនពេលចេញដំណើរទៅកម្ពុជា លោក សុវណ្ណារ៉ា មាជ បានអួតប្រាប់មិត្តភក្តិឲ្យដឹងថា គឺត្រូវតែមកដឹកនាំកម្លាំងប្រឆាំងសាលក្រមរបស់តុលាការភ្នំពេញដែលប្រកាសកាត់ទោស លោក កឹម សុខា ព្រោះគេមមានបណ្តាញច្រើននៅប្រទេសកម្ពុជា។

គួរតែអាជ្ញាធរ ក្រុងភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះជនដែលជាភ្នាក់ងារសម្ងាត់ពីរនាក់ខាងលើនេះមានឧបាយកលពិសពុលខ្លាំងណាស់៕

អត្ថបទដែលជាប់ទាក់ទង