ឯកឧត្ដម គីម រិទ្ធី ជម្រុញដល់អាជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ សម្របសម្រួលឲ្យអស់លទ្ធភាព
អភិបាលខេត្តព្រះវិហារជម្រុញណែនាំឲ្យអាជ្ញាធរមូលដ្ឋានរួមគ្នាដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ សម្របសម្រួលឲ្យអស់លទ្ធភាពនៅមូលដ្ឋាន។ ការជម្រុញណែនាំរបស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។
ក្នុងឳកាសនោះ ឯកឧត្តម គីម រិទ្ធី បានជម្រុញឲ្យអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវផ្សព្វផ្សាយនិងអនុវត្តតាមនីតិវិធី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអោយមានប្រសិទ្ធិភាព។
ជាមួយនោះ ឯកឧត្តមអភិបាលខេត្តបានជម្រុញអាជ្ញាធរឃុំ សង្កាត់ ក្រុង ស្រុក ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានឆាប់រហ័ស់ដោយមិនប្រកាន់និន្នាការនយោបាយ៕