ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ណែនាំដល់រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរាត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន

ឯកឧត្តម សាយ សំអាល់ បានណែនាំដល់រដ្ឋបាលខេត្តសៀមរាប ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា ត្រូវការពារដីដែលប្រជាពលរដ្ឋរុះរើទៅតាំងទីលំនៅថ្មីឱ្យបាន និងទប់ស្កាត់ការចូលមកតាំងទីលំនៅថ្មី។

ការណែនាំឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការអភិវឌ្ឍតំបន់រុនតាឯក និង ពាក់ស្នែង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តម សាយ សំអាល់ បានជម្រុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ត្រូវពន្លឿនការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅក្នុងតំបន់រុនតាឯក ពាក់ស្នែង ឱ្យបានឆាប់រហ័ស និងមិនអនុញ្ញាតិឱ្យមានចរន្តលក់ដូរជាដាច់ខាត។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តីស្នើក្រសួងបរិស្ថានដាំកូនឈើឡើងវិញ នៅទីតាំងដែលប្រជាពលរដ្ឋបានរើចេញ និងនៅតំបន់រុនតាឯក៕

អត្ថបទដែលជាប់ទាក់ទង