បុគ្គលិកជនជាតិចិនចាក់អ្នកគ្រប់គ្រងជនជាតិចិនដូចគ្នានៅកាស៊ីណូហ្គោលឌិន ក្រុងប៉ោយប៉ែតជាច្រើនកាំបិតបណ្តាលឱ្យស្លាប់

 

បុគ្គលិកជាជនជាតិចិនម្នាក់បានចាក់ជាច្រើនកាំបិតទៅលើអ្នកគ្រប់គ្រងកាស៊ីណូហ្គោលឌិនជាជនជាតិចិនដូចគ្នា ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅអគារស្នាក់ក្នុងកាស៊ីណូហ្គោលឌិន។នេះបើតាមប្រភពព័ត៌មានដែលបណ្តាញព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានបានបន្តថា ជនរងគ្រោះដែលស្លាប់អាយុជាង៣០ឆ្នាំ ជាជនជាតិចិន មានតួនាទីគ្រប់គ្រោងកាស៊ីណូ ស្នាក់នៅអគារខាងលើ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មូលហេតុដែលជនសង្ស័យបានចាក់សម្លាប់ជនរងគ្រោះ ដោយសារជនរងគ្រោះនិងអ្នកបើកបររបស់ខ្លួន បានទៅតាមរកជនសង្ស័យដែលខ្ជិលធ្វើការនិងរត់មកដេកក្នុងបន្ទប់ ហើយក្រោយតាមមកដល់ក្នុងបន្ទប់ជនរងគ្រោះក៏បានទាញកអាវជនសង្ស័យឡើងជង្គង់ ២ទៅ៣ដង ភ្លាមនោះជនសង្ស័យបានខឹងក៏ទាញកាំបិតកៃចុងស្រួច ដែលដាក់ក្នុងហោបៅជាប់ខ្លួន ចាក់ជាច្រើនកាំបិតលើដើមទ្រូងជនរងគ្រោះ ភ្លាមនោះអ្នកបើកបររបស់ជនរងគ្រោះក៏ស្ទុះទៅជួយវ៉ៃទៅជនដៃដល់ ហើយជនបង្ករក៏បានគេចខ្លួនបាត់។

ប្រភពបានបញ្ជាក់ថា ក្រោយមន្ត្រីជំនាញចុះពិនិត្យសាកសព ហើយក៏បានដឹកសាកសពតាមរយៈរថយន្តអ៊ុំប៊ុយឡុង ទៅរាជធានីភ្នំពេញ ស្ថានទូតចិនប្រចាំកម្ពុជា រងចាំសាច់ញាតិមកទទួលយកទៅប្រទេសចិនវិញ ក្នុងនោះសមត្ថកិច្ចក៏កំពុងស្រាវជ្រាវចាប់ខ្លួនជនដៃដល់ដើម្បីចាត់ការតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង