នាយនគរបាលជាន់ខ្ពស់កម្ពុជា៥រូបទទួលបានអាហាររូបករណ៍សិក្សា ៩ខែ នៅសាលាបណ្ឌិត្យសភានគរបាលសឹង្ហបុរី
នាយនគរបាលជាន់ខ្ពស់កម្ពុជាចំនួន៥រូបទទួលបានអាហាររូបករណ៍សិក្សាអំពីជំនាញកិច្ចការនគរបាលមូលដ្ឋាន រយៈពេល ៩ខែ (ឆ្នាំ២០២៣-២០២៤)។
ដោយមានទំនាក់ទំនងសហប្រតិបត្តិការដ៏ល្អប្រសើរ និងជិតស្និទ្ធរវាងកងកម្លាំងនគរបាលសឹង្ហបុរី និងអគ្គស្នងការដ្ឋាននគរបាលជាតិ សាលាបណ្ឌិត្យសភានគរបាលសឹង្ហបុរី បានផ្តល់អាហាររូបករណ៍ជំនាញកិច្ចការនគរបាលមូលដ្ឋាន ជូនដល់នាយនគរបាលជាតិកម្ពុជាចំនួន៥រូប ដើម្បីបង្កើនសមត្ថភាព ចំណេះជំនាញ វិភាគវែកញែក ព្យាករ ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍ការងារជាមួយនាយនគរបាលតាមបណ្ដាប្រទេសដទៃទៀតក្នុងតំបន់ និងអន្តរជាតិ៕