ក្របី​វ័ធ​មនុស្ស​ម្នាក់​បបណ្តាលឲ្យ​រង​របួសធ្ងន់​ ខណៈកំពុងជិះម៉ូតូ​

​សត្វ​ក្ក្របីបានវ័ធមនុស្សម្នាក់បណ្តាលឲ្យ​រង​របួសធ្ងន់​ ខណៈ​កំពុង​បើកបរ​ម៉ូតូ​ នៅ​ចំណុច​ជិត​សាលា​គួ​យ​វ៉េ​ត​ស្ថិត​ក្នុងភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ ក្រុង​ខេមរភូមិន្ទ​។​

ជន​រង​គ្រោះ​ឈ្មោះ ​គង់​ ហៀ​ត​ ភេទ​ប្រុស​ អាយុ ៥៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កោះកុង​ 1C-1332​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​ក្របី​បាន​វ័ធ​ជន​រង​គ្រោះ​តែ​ម្តង​ នៅ​វេលា​ម៉ោង​ ១៥​៖១០​នាទី​រសៀ​ល​ថ្ងៃ​ទិ​១៣​ ខែតុលា​ ឆ្មាំ​២០២៣​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង