ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ដឹកនាំមន្រ្តីនគរបាលខេត្តព្រៃវែងនាំយកបច្ច័យនិងទេយ្យទានទៅប្រគេនព្រះសង្ឃ៤វត្ត ក្នុងឃុំទឹកថ្លា
នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០២៣ នាឱកាសថ្ងៃភ្ជុំធំ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ លោកអធិការ-អធិការរងនគរបាលស្រុកស្វាយអន្ទរ និងមន្ត្រីនគរបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បាននាំយកបច្ច័យ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃ ដែលគង់នៅវត្តចំនួន៤វត្ត ស្ថិតក្នុងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ។
សូមជម្រាបថា នាឱកាសថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តព្រៃវែង បាននាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃចំនួន៤វត្ត ដែលក្នុងនោះរួមមាន វត្តសង្កែជ្រុំ វត្តប៊ូតគង វត្តព្រៃល្វាយ និងវត្តទឹកថ្លា ដោយក្នុងមួយវត្តៗ បានប្រគេនបច្ច័យចំនួន ២០០.០០០រៀល រួមនិងទេយ្យទានមួយចំនួនទៀតដូចជា អង្ករ៣០០គីឡូក្រាម, មី២កេសធំ, ទឹកសុទ្ធ១០កេស, ទឹកក្រូច ៤កេស, ទឹកសុីអីវ ៥ យួរ, ទឹកត្រី៥យួរ និងត្រីខ៥ឡូ៕