បុរស២នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីប៉ុនប៉ងលួចនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

 

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោកាលពីវេលាម៉ោង១៤៖៣០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ខណៈកម្លាំងចុះល្បាតដល់ចំណុចបុរីពិភពថ្មីចំការដូង ផ្លូវលេខ០៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីប៉ុនប៉ងលួច និងរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន។

ជនសង្ស័យទាំង២នាក់៖ ១-ឈ្មោះ ណន ពិសី ហៅ សីហា ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅភូមិលូប្រាំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ និង២- ឈ្មោះ ធី ថុនា ភេទប្រុស ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ដែកជ្រុងចុងសំប៉ែតស្រួច១, ក្រាមពណ៌សថ្លា៦កញ្ចប់ថង់តូច, ម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1BY-5766។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង