ប៉ូលិសឃាត់ខ្លួនមុខសញ្ញារក្សាទុកគ្រឿងញៀនខុសច្បាប់បានម្នាក់នៅស្រុកសង្កែ

នៅវេលាម៉ោង២១៖៤០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១៤ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តតាមិម នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហែម កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ ទម្ងន់ ០.២១ក្រាម, ទូរសព្ទ័ដៃសេរីចាស់ ចំនួន ០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកហុងដា អ៊ឹមអេសអ៊ឹច ពណ៌ខ្មៅ សេរីឆ្នាំ២០១៦។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង