សម្ដេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចសម្ដេច

សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកប៊ុក និងតេលេក្រាមថា ជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone។ ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ជាមួយនោះ សម្ដេចបន្ថែមថា អ្វីដែលជាការកត់សំគាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។

សម្ដេចតេជោបានបន្តទៀតថា ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឲ្យរងគ្រោះដូចខ្ញុំ។

ទន្ទឹមនោះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល៕

អត្ថបទដែលជាប់ទាក់ទង