អភិបាលស្រុកលើកដែក លោក ចាប ច័ន្ទវិទ្យា៖ បំណងប្រាថ្នានៃមន្ត្រីរាជការមួយរូបនៅទីនេះ គឺការអភិវឌ្ឍប្រកបដោយស្នាមញញឹម!
«ស្រុកលេីកដែកជាស្រុកមួយដែលហាក់នៅឆ្ងាយពីគេក្នុងចំណោមក្រុង ស្រុកទាំង១៣ នៃខេត្តកណ្តាល។ សម្រាប់ការអភិវឌ្ឍក៏មិនរុញរាដែរ។ បំណងប្រាថ្នានៃមន្ត្រីរាជការមួយរូបនៅទីនេះ គឺការអភិវឌ្ឍប្រកបដោយស្នាមញញឹម។ ក្តីសុខរបស់អ្នករាជការគឺការបំរេីប្រជាជនឲ្យបានល្អប្រសេីរ»។ នេះជាលើកឡើងរបស់លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។
គួរជម្រាបជូនថា ស្រុកលើកដែកគឺជាស្រុកមួយដែលស្ថិតនៅជាប់ដងទន្លេមេគង្គក្រោម ដែលជាផ្លូវទឹកដឹកជញ្ជូនយ៉ាងសំខាន់ភ្ជាប់ទៅប្រទេសវៀតណាម និងជាប្រភពទឹកដ៏សំខាន់សម្រាប់បម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃនិងសម្រាប់ស្រោចស្រពស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ និងមានអំណោយផលល្អសម្រាប់វិស័យកសិកម្មឧស្សាហកម្ម និងកំពង់ផែ។
ស្រុកលើកដែកមានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ស្រុកស្អាង និងស្រុកកោះធំ, ខាងកើតជាប់ស្រុកពាមជរ នៃខេត្តព្រៃវែង, ខាងជើងជាប់ស្រុកកៀនស្វាយ និងខាងត្បូងជាប់ខេត្តអានយ៉ាង នៃប្រទេស វៀតណាម ដែលជាច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណរ។
តំបន់រដ្ឋបាលចែកជាឃុំ៧ និងភូមិ២៥ មានផ្ទៃដី ៣,៧៤៣.៦ គ.ម២៕