រដ្ឋមន្ត្រីក្រសួងសាធារណការទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ដើម្បីរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានទទួលជួបលោក Jacques PELLET (ហ្សាក់ ប៉ឺឡេ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា សំដៅរឹតបន្តឹងចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា។
ក្នុងជំនួបខាងលើនេះ ត្រូវបានប្រព្រឹត្តឡើង នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពូថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត៕