រដ្ឋមន្ដ្រី នេត្រ ភក្ត្រា ជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិភាក្សា ស្នើសុំយោបល់ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានដឹកនាំក្រុមការងារនីតិកម្មក្រសួងជួបប្រជុំជាមួយក្រុមប្រឹក្សាអ្នកច្បាប់របស់ទីស្តីការគណៈរដ្ឋមន្ត្រីដឹកនាំដោយឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ដើម្បីពិភាក្សា និងស្នើសុំយោបល់ពាក់ព័ន្ធនឹងការកែសម្រួល និងការរៀបចំច្បាប់ និងបទដ្ឋានគតិយុត្តទាក់ទងនឹងវិស័យសារព័ត៌មានដើម្បីឱ្យស្របទៅនឹងការវិវត្តជាក់ស្តែងរបស់ប្រទេសជាតិ ដែលកិច្ចពិភាក្សានេះ ប្រព្រឹត្តិទៅនៅសាលប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕