សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាពហើយ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ King Khalid នៃទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត ប្រកបដោយសុវត្ថិភាព ហើយនាយប់ថ្ងៃព្រហស្បតិ៍ ទី១៩ តុលា ២០២៣នេះ៕