ដាច់កន្ក្រកយោងនៅការដ្ឋានសំណង់មួយកន្លែងនៅក្រុងព្រះសីហនុបណ្ដាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល

យ៉ាងហោចណាស់មានកម្មករខ្មែរ និងចិនចំនួន៧នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងករណីដាច់កន្ត្រកយោងពីលើអគារ ដែលកំពុងជួសជុលមួយកន្លែង នៅក្បែរវត្តក្រោម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ វេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមប្រភពព័ត៌មានបឋមដែលបណ្ដាញសារព័ត៌មានទទួលបាននៅថ្ងៃនេះ។

ទាក់ទងនឹងមូលហេតុនៃការដាច់ខ្សែររ៉ត់ សណ្តោងកន្ត្រកយោងនោះសមត្ថកិច្ចជំនាញកំពុងពិនិត្យមើលនិងថាតើត្រឹមត្រូវបានស្តង់ដាឬអត់នោះទេ។

ក្រោយកើតហេតុ សម្ថកិច្ចចម្រុះបានកំពុងធ្វើអន្តរាគមន៍ នឹងនាំខ្លួនមនុស្ស៣នាក់ មានចិននិងខ្មែរ យកទៅសាកសួរតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង