ស្នងការខេត្តកំពង់ចាមត្រៀមលក្ខណៈ​រួចហេីយ​ជាស្រេច​ ដេីម្បី​ធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនថ្នាក់ដឹកនាំ​ ប្រតិភូ​អមដំណើរ​ និងប្រជាពលរដ្ឋ​ក្នុងពិធី​សំខាន់ៗ​ នាពេលខាងមុខ​នេះ

នៅព្រឹកថ្ងៃចន្ទ​ ទី២៣​ ខែតុលា​ ឆ្នាំ​២០២៣នេះ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាមបានដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ ការពារ​ សន្តិសុខ​ ថែរក្សា​សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ជូនថ្នាក់ដឹកនាំ​ ប្រតិភូ​អមដំណើរ​ និងប្រជាពលរដ្ឋ​ក្នុងពិធី​សំណេះសំណាល​ និងពិធីអ៊ុំ​ទូ​ ង​ បណ្ដែតប្រទីប​ នៅក្នុងក្រុងកំពង់ចាម​ នាពេលខាងមុខនេះ​ ។

ក្នុងកិច្ចប្រជុំក៏មានចូលរួមពី​​ លោក-លោកស្រី​ ស្នងការរង​ លោក-លោកស្រី​ នាយការិយាល័យជំនាញ​ និងលោកអធិការនគរបាលស្រុក-ក្រុង​ ទាំង១០​ និងសមាជិកសមាជិកា​ពាក់ព័ន្ធ​ជុំវិញ​ផែនការ​ ការពារ​ នេះផងដែរ​ ​។

ជាមួយនោះ លោកស្នងការបានថ្លែងថា លោកបានត្រៀមលក្ខណៈ​រួចហេីយ​ជាស្រេច​ ដេីម្បី​ធានាបាននូវ​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សាធារណៈ​ ជូនថ្នាក់ដឹកនាំ​ ប្រតិភូ​អមដំណើរ​ និងប្រជាពលរដ្ឋ​ក្នុងពិធី​សំខាន់ៗ​ នាពេលខាងមុខ​នេះ​៕

អត្ថបទដែលជាប់ទាក់ទង