សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ទីរពេទ្យគឺជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ប្រជាពលរដ្ឋ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «មន្ទីរពេទ្យគឺជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ប្រជាពលរដ្ឋ»។សម្តេចធិបតី ក៏បានស្នើឱ្យប្រធានពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ ឱ្យបានខ្ពស់ចំពោះអ្នកជំងឺនៅគ្រប់កន្លែងទាំងអស់។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣៕