មន្ទីររៀបចំដែនដី​ខេត្តកណ្តាល​ជម្រុញការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​ ដាច់ដោយដុំ​ និងវិធានការពង្រឹងសំណង់មានច្បាប់ និងគ្មានច្បាប់​

លោក​ សុក​ កាន់ណារិទ្ធ​ ប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្តកណ្ដាលនារសៀលថ្ងៃព្រហស្បតិ៍ទី២៦​ ខែតុលា​​ ឆ្នាំ២០២៣​នេះបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែ ​ដោយផ្តោតសំខាន់នូវរបៀបវារៈសំខាន់ៗមួយចំនួន។

របៀបវារៈទាំងនោះ រួមមាន៖ ការជម្រុញការងារចុះបញ្ជីដីធ្លី​មានលក្ខណៈជាប្រព័ន្ធ​ និងដាច់ដោយដុំ​ ការងារ​រៀបចំ​ដែនដី​ វិធានការពង្រឹងសំណង់មានច្បាប់ និងគ្មានច្បាប់​ និងបញ្ហាប្រឈមនានា​ សំដៅបម្រេីសេវាសាធារណៈជូនប្រជាពលរដ្ឋ​។

ក្នុងកិច្ចប្រជុំខាងលើ ក៏មានការចូលរួមពី​ លោក​ លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យចំណុះមន្ទីរ​ លោក​ លោកស្រី​ ប្រធានការិយាល័យ​ ដនសភ​ ក្រុង-ស្រុក​ លោកអនុប្រធានក្រុមវាល​ និងផ្នែកGIS៕

អត្ថបទដែលជាប់ទាក់ទង