ឯកឧត្តម ហេង រតនា៖ សារសំខាន់ក្នុងពេលប្រឡងគឺ «ចេះជាប់» ហេតុនេះត្រូវតែពង្រឹងស្មារតីនិងទំនុកចិត្តលេីសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឯង!
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែកឯកឧត្តម ហេង រតនា និងលោក ចាប ច័ន្ទវិទ្យា អភិបាលនៃគណៈអភិបាលស្រុកលើកដែក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលាស្រុកលេីកដែកបានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្អូនៗសិស្សានុសិស្សដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ៦-៧ វិច្ឆិកា ២០២៣ ខាងមុខនេះ។
ក្នុងពិធីខាងលើ ឯកឧត្តម ហេង រតនា បានថ្លែងថា សារសំខាន់ក្នុងពេលប្រឡងគឺ «ចេះជាប់» ហេតុនេះ ត្រូវតែពង្រឹងស្មារតីនិងទំនុកចិត្តលេីសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនឯង។
ជាមួយនោះ ឯកឧត្តមប្រធានសូមជូនពរក្មួយៗប្រឡងជាប់គ្រប់ៗគ្នា អ្នកនិទ្ទេសល្អក្នុងការប្រឡងនឹងទទួលបានរង្វាន់លេីកទឹកចិត្តល្អតាមនោះដែរ និងមិនបោះបង់ក្មួយៗណាម្នាក់ឡេីយ បេីទោះបីជាលទ្ធផលមិនល្អក្តី។
ទន្ទឹមនោះ ឯកឧត្តម ហេង រតនា បានបន្តថា ក្មួយៗត្រូវចងចាំថា នេះជាការប្រឡង ហេតុនេះលទ្ធផលជាប់ឬធ្លាក់វាជារឿងធម្មតា ដែលក្មួយៗត្រូវតែទទួលស្គាល់សមត្ថភាពពិតរបស់ខ្លួន ដេីម្បីរៀចំដំណេីរជីវិតទៅមុខទៀត ទាំងចំណេះដឹងបច្ចេកទេសជំនាញ មុខរបរចិញ្ចឹមជីវិត និងសង្គមគ្រួសារ៕