ឯកឧត្តម ឈួន វ៉ន់ បើកកិច្ចប្រជុំដើម្បីពង្រឹងការងារផ្តល់សេវាចុះបញ្ជីបំពាក់ផ្លាកលេខសម្គាល់យានជំនិះ និងផ្តល់បណ្ណសម្គាល់យានជំនិះ ដោយក្រុមហ៊ុន និងហាងលក់យានយន្ត

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងការងារផ្តល់សេវាចុះបញ្ជីបំពាក់ផ្លាកលេខសម្គាល់យានជំនិះ និងផ្តល់បណ្ណសម្គាល់យានជំនិះ ដោយក្រុមហ៊ុន និងហាងលក់យានយន្ត ជាមួយតំណាងក្រុមហ៊ុន និងហាងលក់យានយន្តសរុប១៤០ហាង មានសិក្ខាកាមសរុប១៦០ នាក់។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការការចូលរួមពីលោកអគ្គនាយករង លោកស្រីប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកអនុប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក លោកប្រធាន អនុប្រធានការិយាល័យចុះបញ្ជីយានយន្ត និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

គួរជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង៖
*ទី១៖ ពង្រឹងប្រសិទ្ធភាពនៃការងារផ្តល់សេវាបញ្ជីបំពាក់ផ្លាកលេខសម្គាល់យានជំនិះ និងផ្តល់បណ្ណសម្គាល់យានជំនិះ ដោយក្រុមហ៊ុន និងហាងលក់យានយន្ត។ *ទី២៖ ផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត។ *ទី៣៖ បច្ចុប្បន្នភាពនៃមុខងារអនុម័ត។ *ទី៤៖ បញ្ហាប្រឈមមួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង