ពេលខាងមុខពលរដ្ឋអាចស្នើសុំធ្វើលិខិតស្នាមផ្សេងៗតាមទូរស័ព្ទបាន រួចហើយ ដោយមិនចាំបាច់ទៅយក

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅពេលខាងមុខនេះប្រជាពលរដ្ឋអាចស្នើសុំធ្វើលិខិតស្នាមផ្សេងៗតាមទូរ ស័ព្ទដៃបានរួចហើយ មិនចាំទៅយកផ្ទាល់ ខណៈប្រព័ន្ធបច្ចេកវិទ្យា (អាយធី) នៃការធ្វើបែបនេះនឹងដាក់សាក ល្បងនៅខេត្តតាកែវមុនគេ។

ការគូសបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផល នានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នាព្រឹកថ្ងៃ ទី៣០ ខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឥឡូវនេះការបម្រើរបស់មន្ត្រីបានចុះទៅដល់ផ្ទះក៏មានដោយកន្លែងខ្លះការធ្វើសំបុត្រអាពាហ៍ពិពាហ៍ត្រូវបានមន្ត្រីចុះយកទៅដល់រោងការក៏មានដែរ។

សម្តេចនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា៖ នៅក្រោយបំពាក់ប្រព័ន្ធបច្ចេកវិទ្យាមួយចំនួនរួចប្រជាពលរដ្ឋអាចស្នើសុំធ្វើលិខិតស្នាមផ្សេងៗតាមទូរស័ព្ទដៃបាន រួចហើយរង់ចាំទៅយកផ្ទាល់បាន ក្នុងនោះនៅមណ្ឌលសុខភាពក៏ធ្វើតាមប្រព័ន្ធបច្ចេកវិទ្យានឹងផងដែរ។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ទូរគមនាគមន៍បានកំពុងគិតគូររៀបចំប្រព័ន្ធបច្ចេកវិទ្យា(អាយធី) នៅតាមស្រុកដើម្បីឱ្យប្រជាពល រដ្ឋអាចប្រើកុំព្យូទ័រឬមួយ «…» ដោយត្រូវបំពេញបែបបទផ្នែករដ្ឋបាលដែលអាចទាក់ទងស្ថាប័នថ្នាក់ជាតិដោយមិនចាំបាច់ទៅផ្ទាល់ក៏បាន។

ទាក់ទិននឹងករណីបង្កើតប្រព័ន្ធបច្ចេកវិទ្យានៅតាមស្រុកដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋសម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលដាក់ដំណើរការសាកល្បងនៅខេត្តតាកែវមុនគេ។

សម្តេចគូបញ្ជាក់បន្ថែមថា៖ «យើងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យានេះដើម្បីឱ្យប្រជាពលរដ្ឋមកចុះឈ្មោះ ឬបំពេញបែបបទស្នើសុំសេវាអ្វីមួយចំនួនអាចដាក់តាមហ្នឹងបានដោយ មិនចាំបាច់មកផ្ទាល់ រួចហើយចាំជិះមកទទួលឬផ្ញើរនៅកន្លែងហ្នឹង។ ឥឡូវយើងមានបច្ចេកវិទ្យាមានរួចហើយ ធ្វើបែបនេះកាត់បន្ថយនិងពេលវេលារបស់បងប្អូនឡើយមកទោះបីស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ មានផ្លូវល្បឿនលឿនក៏ដោយគាត់គ្រាន់តែចុចទូរស័ព្ទមួយឬពីចម្ការរបស់គាត់ ក៏អាចទទួលបានដែរ»។

សម្តេចធិបតីបានអះអាងទៀតថា ការធ្វើបែបនេះមិនគ្រាន់ដើម្បីល្អមើលទេ គេធ្វើដើម្បី បម្រើប្រជាពលរដ្ឋ ដូច្នេះត្រូវទាមទារ នូវការបង្កើនសមត្ថភាពនិងរបៀបរបបការងា រនិងការពង្រឹង មន្ត្រីរបស់យើងដើម្បីធានាសេវាការងារនេះ។ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថាអាណត្តិទី៧នេះគឺជាការពង្រឹងសមត្ថភាពហើយមិនមែនជាការពង្រឹងលើរង្គើរក្រោមនោះទេគឺពង្រឹងមូលដ្ឋានតែម្តង ហើយថ្នាក់ជាតិក៏គ្រោងនឹងធ្វើផងដែរ។

ចំពោះថវិកា ដែលគ្រោងចំណាយជាងប៉ុន្មានរយលាន ដុល្លារត្រៀម នោះគឺសម្រាប់ធ្វើការកំណែទម្រង់នៅតាមមូលដ្ឋានតែម្តង នោះវិស័យអប់រំពង្រឹងពីថ្នាក់បឋមទៅថ្នាក់ទី១២ វិស័យសុខាភិបាលពង្រឹងមណ្ឌលសុខភាព ពង្រឹងពេទ្យបង្អែក ស្រុក និងខេត្ត៕

អត្ថបទដែលជាប់ទាក់ទង