ឃាត់ខ្លួនជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹកនៅខេត្តកោះកុងបានហើយ
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលបានវាយសម្លាប់សត្វឈ្លូសកំពុងហែលទឹក នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុងបានហើយ។ នេះបើតាមប្រភពព័ត៌មានដែលបណ្តាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ តាន់ អូខុង ហៅក្រៅ អូខុង ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្រុកកំណើត ឃុំស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ មានមុខរបរជាសន្តិសុខ។
ពាក់ព័ន្ធករណីខាងលើ លោកជំទាវអភិបាលខេត្តកោះកុងបានកោតសរសើរដល់កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចកំណត់មុខសញ្ញារហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕