ប៉ូលិសខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៦នាក់ ពាក់ព័ន្ធគ្រឿងញៀន

កម្លាំងសមត្ថកិច្ចនគរបាលនៃការិយាល័យនគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

បើតាមលោកឧត្តមសេនីយ៍ឯក សរ រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងនៅថ្ងៃទី១ ខែវិច្ឆិកានេះថា ការិយាល័យនគរបាល ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅចំណុច ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លោកបន្តថា នៅថ្ងៃដដែលវេលាម៉ោង១៨៖០០នាទី ជនសង្ស័យឈ្មោះ KANG CHENG YING បានចូលរួមសហការជាមួយសមត្ថកិច្ចបន្តធ្វើការឆែកឆេរ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាបងស្រីរបស់ជនសង្ស័យ ដែលកំពុងប្រើប្រាស់គ្រឿងញៀននៅអគារមួយកន្លែងក្នុងបន្ទប់លេខ៦០២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បើតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៦នាក់ រួមមាន៖ ១-ឈ្មោះ SHU CHENG GUO អាយុ២៧ឆ្នាំ ជនជាតិចិន, ២-ឈ្មោះ LIU GANG អាយុ៣១ឆ្នាំ ជនជាតិចិន, ទី៣-ឈ្មោះ KANG CHENG YING អាយុ៣៧ឆ្នាំ ជនជាតិចិន,៤-ឈ្មោះ ឌី វ៉េង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ,៥-ឈ្មោះ អួន យិតតា អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។

ក្រោយចាប់ជនសង្ស័យទាំង៥នាក់នេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់, កញ្ចប់ពណ៌ខៀវរូបសេះសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់
,ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,ថ្នាំគ្រាប់ប្រភេទ WY ចំនួន ១៤៣គ្រាប់,ជញ្ជីងថ្លឹងចំនួន ០១គ្រឿងទូរស័ព្ទដៃចំនួន ០៥គ្រឿង។

បន្ទាប់មកចំពោះជនសង្ស័យទីទី៦- ឈ្មោះ LUO TONG LAN ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិចិន រួមជាមួយវត្ថុតាងដកហូតរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០២កញ្ចប់,ទូរស័ព្ទដៃចំនួន ០២គ្រឿង,សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន,កាតប្រើប្រាស់ចំនួន ០៣សន្លឹក ដែលជារបស់ជនសង្ស័យឈ្មោះ KANG CHENG YING។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ដ៕

អត្ថបទដែលជាប់ទាក់ទង