ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីរក្សាទុកគ្រឿងញៀនខុសច្បាប់

កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកសង្កែ​ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ នៅវេលាម៉ោង៣៖៣០នាទី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិស្វាយធំ​ ឃុំអូរដំបង២​ ស្រុកសង្កែ​ ខេត្តបាត់ដំបងបានចុះល្បាតក្នុងភូមិសាស្ត្រនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយក្នុងបទល្មើសជាក់ស្តែង។

ប្រតិបត្តិការនេះ​ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១-ឈ្មោះ មាស​ កេង ភេទប្រុស​ អាយុ៤២ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំតាឡូ ស្រុកបាកាន​ ខេត្តពោធិ៍សាត់ និង២-ឈ្មោះ វ័ន​ ឆៃដន ភេទប្រុស​ អាយុ២៥ឆ្នាំ​ មានទីលំនៅភូមិថ្មី​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE)១ថង់ ទម្ងន់ ០,៧០ក្រាម​, ពូថៅដៃ១,​ ​ដែកដាប់​ចំនួន ១, កាបូបលុយចំនួន២, ប្រាក់ខ្មែរចំនួន​ ១,១០០,០០០៛​, ម៉ូតូ១ គ្រឿង​ ម៉ាកហុងដាឌ្រីម​ សេរីឆ្នាំ2016​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 1E-8013 ។

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ​ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង