នាយករដ្ឋមន្ត្រីកម្ពុជាផ្ត​ល់​អ​នុសាសន៍ ៨ចំណុច ដើម្បីព​ង្រឹ​ង​​ប្រព័ន្ធស្បៀ​ងក្នុ​ងប​រិបទនៃការ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ

នៅក្នុងឱកាសដ៏ប្រពៃនៃការប្រារព្ធទិវាជា​តិអា​ហា​រូ​ប​ត្ថ​​ម្ភលើកទី១០ (៦ វិច្ឆិកា ២០២៣) សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ផ្ត​ល់​អ​នុ​សាសន៍៨ចំណុច ដើម្បីព​ង្រឹ​ង​​ប្រព័ន្ធស្បៀ​ងក្នុ​ងប​រិបទនៃការ​ប្រែ​ប្រួ​ល​អា​កា​ស​ធា​តុ រួមមាន៖

១៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ត្រូវបន្ត​ស​ម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គកា​រ​ស​ង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត អនុវត្ត​ផែន​ទីប​ង្ហាញ​ផ្លូវ​ស្តីពី​ប្រព័​ន្ធ​ស្បៀ​​​​ងស​ម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ និងរៀបចំ​យុទ្ធ​សាស្ត្រ​ជា​តិ​​ស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី៣ ឆ្នាំ២០២៤-២០២៨ ដើម្បី​ចូល​រួម​ចំ​ណែ​ក​អ​នុ​វ​ត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឱ្យទទួលបានជោគជ័យ ពិសេសបញ្ចកោណទី១ មុំ​ទី៤ ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង។

២៖ ក្រសួងព័ត៌មាន ត្រូវណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងឯកជន អ្នកប្រើប្រាស់បណ្តា​ញ​ស​ង្គមចូលរួមជួយផលិតកម្មវិធី រឿងអប់រំខ្លីៗ និងចម្រៀងដែលទាក់ទងនឹងប្រធានបទ ប្រព័ន្ធ​ស្បៀ​ង អាហារូបត្ថម្ភនិងការប្រែប្រួលអាកាសធាតុ ដើម្បីផ្សព្វផ្សាយឱ្យបា​នទូ​លំទូ​លាយ​ដល់​សា​ធារណជន។

៣៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តពង្រឹង និងពង្រីកការស្រាវជ្រាវ និ​ង​ផ្ស​ព្វ​ផ្សា​​យ​ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ គ្រាប់ពូជដំណាំ និងពូជ​សត្វ​ដែល​មាន​ភាព​ធន់​ទៅនឹ​ង​កា​រ​ប្រែ​​ប្រួលអាកាសធាតុ និងផ្តោតលើការធ្វើពិពិធកម្មកសិកម្ម ផលិតកម្មស្បៀងអាហារដែ​លស​ម្បូ​​រសារជាតិចិញ្ចឹម និងការពារផលិតផលស្បៀងអាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើ​ក​ក​ម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភរបស់ប្រជាជន។

៤៖ ក្រសួងបរិស្ថាន ត្រូវបន្តអនុវត្ត​និងសម្របសម្រួលជាមួយ​ក្រសួង​ស្ថាប័ន​ពាក់​ព័​ន្ធ​ក្នុ​ងកា​រ​លើ​ក​កម្ពស់ជី​វភាព និងបង្កើនអាហារូបត្ថម្ភប្រជាសហគមន៍មូលដ្ឋាន តាមរយៈ “អភិរក្ស និងគ្រ​ប់​គ្រ​ងតំបន់ការពារធម្មជាតិប្រកបដោយចីរភាព និងអភិវឌ្ឍគាំទ្រសហគមន៍អេកូទេសចរណ៍” ដោ​យរៀបចំឱ្យមានសហគមន៍អេកូទេសចរណ៍ផ្តល់សេវាល្អ ចងក្រងរបៀ​ងស​ហគ​មន៍​អេកូ​ទេស​ចរណ៍ តាមរយៈការលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា​និងប​ង្កើនកា​រងា​រ​បៃ​ត​ង​ផ្សេងៗទៀត តាមសហគមន៍មូលដ្ឋាន និងបន្តជំរុញយុទ្ធនាការដាំដើមឈើមួយលានដើម​ក្នុ​ង​មួយឆ្នាំ ដើម្បីបង្កើនគម្របព្រៃឈើ និងសម្រេចគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ព្រ​ម​ទាំងជំរុញការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវ​ត្តអនុ​សញ្ញាក្រ​បខ័ណ្ឌ​សហប្រ​ជាជា​តិស្តី​ពី​ការប្រែប្រួលអាកាសធាតុ និងជំរុញឱ្យមានកំណើនបៃតង ធានាឱ្យមានការការពារបរិស្ថាន និ​ងសេវាប្រព័ន្ធបរិស្ថាននិងប្រព័ន្ធស្បៀង។

៥៖ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែ​លម្អ​ប្រព័​ន្ធស្បៀ​ងប​ម្រុង​ក​ម្ពុ​ជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយ​ប្រ​សិ​ទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្តល់ស្បៀង ការផ្ដល់គ្រាប់​ពូ​ជ​ស្រូវ និងពូជដំណាំបន្លែសម្រាប់ស្តារការដាំដុះឡើងវិញ​ក្រោ​យរង​ការខូ​ចខាតដោយ​សា​រ​គ្រោះ​មហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានានិងជំរុញការដាំដុះបន្លែមានសុវត្ថិភាព​សម្រា​ប់​ផ្គ​ត់​ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។

៦៖ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចា​ប់ពី​កសិដ្ឋាន​ទៅដ​ល់​ក​ន្លែងបរិភោគ ត្រូវសហការនិងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់​បន្ថយ​ការ​បាត់ប​ង់ស្បៀ​ងអា​ហា​រ និងការខ្ជះខ្ជាយ​ម្ហូបអាហារ និងដើម្បីគ្រប់គ្រងហា​និភ័យ​ដែល​អាចកើតមា​នតា​មខ្សែ​ច​ង្វា​ក់​ផ​លិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ​និងធានាថា រាល់គោលការណ៍​ណែនាំស្តី​ពីសុ​វ​ត្ថិភា​ព​ម្ហូ​បអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ​ដោយ​មាន​ការ​ចូ​ល​រួមពី​ភា​គី​ពា​ក់​ព័​ន្ធ និងអ្នកប្រើប្រាស់។

៧៖ ក្រសួងផែនការត្រូវសហការនិងសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អ​ង្គ​កា​រ​សង្គមស៊ីវិលនិងវិស័យឯកជន ដើម្បីរៀបចំគោលនយោបាយអាហារបញ្ចូលមីក្រូសារជាតិ និ​ង​បន្តផ្សព្វផ្សាយពីសារៈសំខាន់​នៃការប្រើប្រាស់អាហា​របញ្ចូ​លមីក្រូ​សារជា​តិឱ្យ​បាន​ទូ​លំ​ទូ​លា​យ និងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងត​ម្រូ​វ​​ការអាហារូបត្ថម្ភរបស់ប្រជាពលរដ្ឋ។

៨៖ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និង​ចិញ្ចឹ​មស​ត្វជា​លក្ខ​ណៈ​គ្រួសារជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើន​ភាពមាន​ស្បៀងគ្រប់​គ្រាន់ទាំ​ងប​រិមា​ណ គុណភាព សុវត្ថិភាព និងធានាឱ្យ​មានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន៕

អត្ថបទដែលជាប់ទាក់ទង