នាយករដ្ឋមន្ត្រីកម្ពុជាជំរុញឲ្យពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងល្បែងស៊ីសង

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចអធិបតី ហ៊ុន ម៉ាណែត បានជំរុញទៅកាន់មន្ត្រីនៃក្រសួងមហាផ្ទៃឲ្យពង្រឹងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងទប់ស្កាត់បញ្ហាគ្រឿងញៀននិងល្បែងស៊ីសង។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្ដេចបានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់គឺជាបញ្ញាសំខាន់ដែលទាក់ទងទៅនឹងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាមិនថាកូនប្រជាជន ឬកូនរបស់មន្ត្រីនៃក្រសួងមហាផ្ទៃនោះទេ៕

អត្ថបទដែលជាប់ទាក់ទង