ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំឲ្យពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បើក្នុងករណីកើតឡើងនូវបទល្មើសត្រូវស្រាវជ្រាវបង្រ្កាបឲ្យបានទាន់ពេលវេលា

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យពង្រឹងការអនុវត្តវិធានការបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ បើក្នុងករណីកើតឡើងនូវបទល្មើសត្រូវស្រាវជ្រាវបង្រ្កាបឲ្យបានទាន់ពេលវេលា។

ការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសំណេះសំណាលជាមួយនគរបាលខណ្ឌកំបូលនិងណែនាំពីកិច្ចការដឹកនាំការងារជំនាញមួយចំនួនសម្រាប់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌកំបូល។

នាឱកាសនោះ លោកស្នងការរាជធានីភ្នំពេញបានណែនាំពីកិច្ចការដឹកនាំការងារជំនាញមួយចំនួនសម្រាប់អង្គភាពអធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីយកទៅអនុវត្តបង្កើនប្រសិទ្ធភាព គុណភាព ការងារ បំរើផលប្រយោជន៍សង្គមជាតិនិងប្រជាពលរដ្ឋពិតប្រាកដ។

ជាមួយនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តណែនាំឲ្យពង្រឹងការងារសណ្តាប់ធ្នាប់ចរាចរណ៍ឲ្យបានល្អ បំពេញភារកិច្ចប្រកាន់ខ្ជាប់គោលការណ៍ច្បាប់និងវិន័យកងកម្លាំងនគរបាលជាតិដើម្បីបញ្ចៀសរងការរិះគន់ពីប្រជាពលរដ្ឋ។

ទន្ទឹមនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំឲ្យបង្កើនការយកចិត្តទុកដាក់បង្ការទប់ស្កាត់ក្មេងទំនើង និងការទប់ស្កាត់អំពើលួច ឆក់ ឲ្យមានប្រសិទ្ធភាព។ ក្នុងពីធីខាងលើនេះ លោកស្នងការក៏បានណែនាំឲ្យមានការគ្រប់គ្រងកម្លាំង មធ្យោបាយសម្ភារៈ ឲ្យបានល្អ និងសាមគ្គឺផ្ទៃក្នុងឲ្យបានរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង