គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ នៅស្រុកកោះញែក

នៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅត្រង់ចំណុចមុខគ្រឹះស្ថានហិរញ្ញវត្ថុប្រាសាក់ លើដង​ផ្លូវជាតិ លេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ២១៦ – ២១៧ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានករណីគ្រោះ​ថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូង។

មន្រ្តីនគរបាលស្រុកកោះញែកបានឲ្យដឹងថា ១៖ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណនៅឡើយបានរត់គេចខ្លួនបាត់បន្សល់ទុក រថយន្តនៅនឹងកន្លែងកើតហេតុ។ រថយន្តម៉ាក វេរអង ពណ៌ស ស្លាកលេខ ព្រះសីហនុ 3A-0826 សណ្ដោងរ៉ឺម៉កពាក់ស្លាកលេខ ភ្នំពេញ4A-2924 ទិសដៅពីជើងទៅត្បូង។ ២៖ អ្នកបើកបរម៉ូតូ ឈ្មោះ កុប សំ ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (បានស្លាប់ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកកោះញែក)។ បើកបរម៉ូតូម៉ាក វ៉េវ ពណ៌ខៀវ ស្លាកលេខគ្មាន លេខម៉ាស៊ីន 5743974 គ្មានមួក គ្មានកញ្ចក់ ទិសដៅពីត្បូងទៅជើង។

មូលហេតុដែលបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គឺបណ្តាលមកពីអ្នក​បើកបររថយន្ត វេរអង បត់ខ្វះការប្រុង​ប្រយ័ត្ន​បណ្ដា​លឲ្យអ្នកបើបរម៉ូតូ ជិះផ្លូវត្រង់ទៅបុកចំកន្ទុយ​រម៉កពីក្រោយទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង។

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ធ្វើកំណត់ហេតុប្រគល់សាកសពអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តត្រូវបានដកហូតយកមករក្សាទុកបណ្ដោះ​អាសន្ននៅអធិការដ្ឋាននគរបាលស្រុកកោះញែក រង់ចាំការដោះស្រាយទៅតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង