រដ្ឋមន្ត្រី នេត្រ ភក្ត្រា ចុះពិនិត្យមើលពីដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KWផ្សាយ នៅស្រុកកណ្តាលស្ទឹង
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជើញទៅសំណេះសំណាលនិងចែកស្បៀងអាហារ ថវិកា ដល់មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យាប្រចាំការ និងពិនិត្យមើលដំណើរការផ្សាយរបស់ស្ថានីយ៍ផ្សាយវិទ្យុជាតិកម្ពុជា AM918 KHz មានកម្លាំងផ្សាយ ៦០០KW ផ្សាយ ស្ថិតស្ថានីយ៍វិទ្យុ ភូមិវាលកណ្តោល ឃុំបារគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជួបព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើតាមការបញ្ជាក់របស់ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជាបានជម្រាបជួនពីដំណើរការផ្សាយ គឺចាប់តាំងពីឆ្នាំ២០១៦មក វិទ្យុជាតិបានផ្សាយតាមហ្រ្វេកង់ AM 918KHz កម្លាំង 600KW គ្របដណ្តប់ទូទាំងប្រទេសនិង FM 105.70KHz 30KW គ្របដណ្តប់រាជធានីភ្នំពេញ និងបណ្តាខេត្ត មួយចំនួននៅជុំវិញរាជធានីភ្នំពេញ។
លោកជំទាវបន្តថា ក្រៅពីការផ្សាយតាម Frequency AM និង FM វិទ្យុជាតិកម្ពុជា ក៏មាន ផ្សាយតាមវ៉េបសាយអគ្គនាយកដ្ឋាន និង ទម្រង់ឌីជីថលដូចជា៖ទំព័រហ្វេសប៊ុកផ្លូវការអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា , ឆេនណេលយូធូប , ឆេនណេលតេលេក្រាម , អេបក្រសួងព័ត៌មាន និង ទីកតុក នូវរាល់មាតិផ្សាយ ទាំងអស់របស់វិទ្យុជាតិកម្ពុជា ។ ចំពោះការងារ ចុះយក-ផលិតព័ត៌មាន មានការវិវឌ្ឍន៍ទៅតាមសម័យកាល និង បច្ចេកវិទ្យា ។ ជាមួយនេះបានផ្លាស់ប្តូរ ពីការចុះយកព័ត៌មានដោយផ្ទាល់ ពីទីតាំងកើតហេតុ ឬ មូលដ្ឋាន មកទទួលព័ត៌មានតាមរយៈ មន្រ្តីមន្ទីរព័ត៌មានគ្រប់ខេត្តក្រុង និង តាមក្រសួងស្ថាប័ននានា និងការប្រើប្រាស់ប្រពន្ធ័បច្ចេកវិទ្យា ។
ចំពោះការងារកិច្ចសហប្រតិបត្តិការ វិទ្យុជាតិមានដៃគូរសហការ ដូចជា៖
១៖ ស្ថានីយ៍វិទ្យុ-ទូរទស្សន៍មជ្ឈិមបក្សចិន (CMG )
២៖ ស្ថានីយ៍វិទ្យុឈូងសមុទ្រ ប៉ៃពូ ក្វាងស៊ីចិន
៣៖ វិទ្យុ សំលេងប្រជាជនវៀតណាម (VOV)
៤៖ ទីភ្នាក់ងារសារព័ត៌មាន Sputnik (ប្រទេសរុស្ស៊ី)
៥៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក ASIA-PACIFIC BROADCASTING UNION (ABU )
៦៖ វិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD)៕