Breaking News: កម្លាំងPMខេត្តតាកែវចាប់ខ្លួនក្រុមក្មេងទំនើងបាន៤នាក់ ករណីដេញវាយគ្នានិងគប់ដុំថ្មដាក់គ្នានៅផ្លូវជាតិលេខ៣(មានVideo)

តាកែវ៖ កម្លាំងមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបានឃាត់ខ្លួនក្រុមក្មេងទំនើងបាន០៤នាក់ករណីធ្វើសកម្មភាពដេញវ៉ៃគ្នា យកដុំថ្មគប់គ្នាយ៉ាងអាណាអធិបតេយ្យកាលពីវេលាម៉ោង១៣និង ៣១នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៣។ នេះបើតាមប្រភពព័ត៌មានដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣។

គួរជម្រាបជូនថា កាលពីម្សិលមិញមានករណីក្មេងទំនើង០២ក្រុម ប្រមាណជា២០នាក់បានជិះម៉ូតូប្រមាណ១០គ្រឿងធ្វើសកម្មភាពវាយនិងគប់គ្នាត្រង់ចំនុចតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦៤-៦៥ ស្តិតក្នុងភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង