ការ​ចាប់​ផ្ដើម​ដំណើរ​ការ​កំណែ​សន្លឹក​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ​សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នៅ​តាម​មណ្ឌល​កំណែ​ទាំង​១០

ប្រធាន អនុ​ប្រធាន​មណ្ឌល នៅ​តាម​មណ្ឌល​កំណែ​ទាំងអស់ បាន​ដឹកនាំ​​សមាជិក​​ក្រុម​កំណែ​មុខវិជ្ជា​ទាំង​១០ ​ចាប់​ផ្ដើម​​ដំណើរ​ការ​កំណែ​សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

ប្រភពព័ត៌មានបានបន្តថា លោកគ្រូ អ្នក​គ្រូ ​ដែល​ជា​ប្រធាន​ក្រុម​ដឹកនាំ​ធ្វើ​អត្រា​កំណែ​ទាំង​អស់​​ បាន​ធ្វើ​ការ​បែង​ចែក​សមាជិក​បន្ត​ជា​ក្រុម​តូច​ និង​ធ្វើ​ការ​ណែនាំ​ដល់​សមាជិក​ទាំង​ឲ្យ​បំពេញ​ភារកិច្ច​ឲ្យ​បាន​ត្រឹមត្រូវ និង​យក​ចិត្ត​ទុក​ដាក់​ក្រោម​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​​ ដោយ​មិន​ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​ទូរសព្ទ​ដៃ​ និង​ឧបករណ៍​អេឡិចត្រូនិក​ចូល​បន្ទប់​កំណែ ដើម្បី​ជៀសវាង​បង្ហោះ​រាល់​សំណៅ​កិច្ចការ​បេក្ខជន ឬ​អត្រាកំណែ​តាម​បណ្ដាញ​សង្គម៕

អត្ថបទដែលជាប់ទាក់ទង