ឯកឧត្តម ហាក់ សុខមករា អញ្ជើញចូលរួមកិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​ដាក់ចេញ​នូវយុទ្ធសាស្ត្រ​ និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ


ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកិច្ច​ប្រជុំផ្សព្វផ្សាយ​ស្តីពីការដាក់ចេញនូវ​យុទ្ធសាស្រ្តដ៏រឹងមាំ និងការ​បើក​ការដ្ឋាន​​​សាង​សង់​ប្រព័ន្ធរំដោះទឹកជំនន់ទឹកភ្លៀង និងការកសាងប្រព័ន្ធពង្វាងទឹកជំនន់​មកពីបណ្តា​ខេត្ត​នានា​ដែល​នៅ​ជាប់នឹងរាជធានីភ្នំពេញ និងទឹកជំនន់ពីទន្លេតាមគ្រប់ច្រកចេញពីទី​ក្រុងភ្នំពេញ​ ​និង​ខេត្ត​កណ្តាលក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុនិយម។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ដោះស្រាយ​ផលប៉ះ​ពាល់ សហការីក្រសួងធនធានទឹក និងឧតុនិយម និង​ប្រធានមន្ទីរ​ធនធា​ន​ទឹក និង​ឧតុនិយមខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ រួមជាមួយ​លោក លោកស្រី​ ប្រធាន​ និងមន្រ្តីនៃមន្ទីរពាក់ព័ន្ធទាំងអស់របស់សាលាខេត្តកណ្តាល និង​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។

គួរជម្រាបជូនថា ក្រសួងធនធានទឹក និងឧតុនិយមនឹង​សហការជា​មួយ​គ្រប់​ផ្នែក​ គ្រប់ថ្នាក់​នៃក្រសួង​ ស្ថាប័នរដ្ឋ​ និងអាជ្ញាធរដែនដី​ថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់​អនុវត្តឱ្យបាន​គ្រប់​ដែន​​​យុត្តាធិការរបស់ខ្លួន​ ដើម្បីធានានូវសន្តិសុខ ​និងសុវត្ថិភាពទឹក​ជូន​រាជធានីភ្នំពេញ​នារដូវកាល​ខាង​មុខ​៕

អត្ថបទដែលជាប់ទាក់ទង