លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យត្រូវបានកុងស៊ុលកូរ៉េខាងត្បូងកោតសរសើរក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម ពង្រឹង ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រជាជនកូរ៉េ និងប្រជាជនកម្ពុជា
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងសហការី នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Moon Chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំខេត្តសៀមរាបជួបសំដែងការគួរសម ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិកិច្ចសហប្រតិបត្តិការ ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ និងថ្នាក់ដឹកនាំស្នងការដ្ឋាន។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Moon Chulhyun និងសហការី ដែលបានអញ្ជើញមកសួរសុខទុក្ខ និងដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ និង ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមប្រជាជនកូរ៉េ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោក Moon Chulhyun បានកោតសរសើរចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម និងពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនិងពូនជ្រុំមិត្តភាព សាមគ្គីភាព រវាងប្រជាជនកូរ៉េ និងប្រជាជនកម្ពុជា និងថ្លែងនូវការជូនពរដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទូទាំងខេត្ត សូមទទួលបានសុខភាល្អ រស់នៅប្រកបដោយសុខុដុមរមនា និងទទួលបានការអភិវឌ្ឍទៅមុខជាលំដាប់។
ទន្ទឹមនោះ លោក Moon Chulhyun ក៏បានជូនវត្ថុអនុស្សាវរីយ៍ និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្នងការ ស្នងការរង និងសហការីផងដែរ៕