ឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អញ្ជើញចូលរួមវគ្គបំប៉នជំនាញ ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ

 

លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែនការងាព្រហ្មទណ្ឌ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមវគ្គបំប៉នជំនាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) ដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។

គួរជម្រាបជូនថា វគ្គបំប៉នជំនាញស្តីពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យបទល្មើសព្រហ្មទណ្ឌ (E-Crime) សម្របសម្រួលការងារបច្ចេកទេស ដោយការិយាល័យព័ត៌មានវិទ្យា នៃនាយកដ្ឋានរដ្ឋបាលទូទៅ និងបង្រៀនដោយលោកឧត្តមសេនីយ៍ទោ ងួន ប៉េងសែ អនុប្រធាននាយកដ្ឋានសរុប-ផែនការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង