ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស.ស.យ.ក ត្រូវបានជនអនាមិកចូលកាន់កាប់

ទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវបានជនអនាមិកចូលកាន់កាប់ កាលពីវេលាម៉ោង ៨៖៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ បើតាមការផ្សព្វផ្សាយនៅលើ Facebook ផ្លូវការរបស់ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី បានបន្តថា ក្រុមការងារកំពុងធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីទាមទារយកទំព័រមកវិញ និងរកជនល្មើសទទួលខុសត្រូវចំពោះមុខច្បាប់។

ឯកឧត្ដម ហ៊ុន ម៉ានី បានស្នើដល់សមាជិក សមាជិកា និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពលើបណ្តាញសង្គម ដែលចេញពីទំព័រខាងលើ៕

អត្ថបទដែលជាប់ទាក់ទង