ស្នងការខេត្តកំពតឧបត្ថម្ភមឈូសនិងអង្ករ៥០គីឡូក្រាមជូនក្រុមគ្រួសារសពលោក ម៉ាន់ ភាន

ក្រុមការងារស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃចន្ទទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននាំយកមឈូសលើកទី២២៧ និងអង្ករចំនួន៥០គីឡូក្រាម ដែលជាសទ្ធាដ៏ជ្រះថ្លារបស់លោកឧត្តមសេនីយ៍ ទោ ម៉ៅ ច័ន្ទមធុរិទ្ធ​ ស្នងការនគរបាលខេត្ត និងលោកស្រី ដើម្បីចូលរួមរំលែក​មរណទុក្ខដ៏ក្រៀមក្រំនេះ ទៅប្រគល់ជូនក្រុមគ្រួសារសពលោក ម៉ាន់ ភាន ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី ដោយជម្ងឺដាច់សរសៃឈាម៕

អត្ថបទដែលជាប់ទាក់ទង