ប្រទេសមានចំណូលខ្ពស់ គេមិនគិតថា រដ្ឋមានលុយប៉ុន្មានទេ គេគិតថា ប្រជាជនម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសដែលមានចំណូលខ្ពស់គេមិនគិតថា រដ្ឋមានលុយប៉ុន្មានទេ គេគិតថាប្រជាជន ម្នាក់ៗជាមធ្យមមានប្រាក់ចំណូលប៉ុន្មាន? នេះហើយជាគោលដៅរបស់រាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណ១៨ ១០៨នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
សម្តេចធិបតីបានគូសបញ្ជាក់ថារាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ បានដាក់ចេ ញសូចនាករគោលដៅធំៗចំនួន ៥ រួមមាន៖ កំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព។ រយៈពេល៥ឆ្នាំនៃអាណត្តិនេះ ជាគោលដៅធំដែលត្រូវធ្វើសម្រាប់គោលនយោបាយបញ្ចកោណដំណាក់កាលទី១ និងដំណាក់ កាលបន្តទៀតដើម្បីជំរុញកម្ពុជាឱ្យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបន្តថា៖ “យើងដើរមកដល់ពេលនេះចំណូលប្រជាជនបានកើនហើយៗយើងសប្បាយរីករាយណាស់ តែមិនទាន់ចប់នោះទេ មហិច្ឆតារបស់យើងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យើងកាន់តែមានបាន និងទទួលផលលាភទៅដល់កូនចៅប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលនឹងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីទទួលបានប្រាក់ចំណូកាន់តែខ្ពស់ប្រសើរជាងបច្ចុប្បន្ននេះថែមទៀត៕