ឯកឧត្តម លី ច័ន្ទតុលា ដឹកនាំគណៈប្រភិភូគណៈមេធាវីកម្ពុជាដើម្បីចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៦ និងពង្រឹងកិច្ចសហប្រតិបត្តិការងារជាមួយនឹងបណ្តាគណៈមេធាវីប្រទេសផ្សេងៗ

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា នារសៀលថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីរួមមាន សមាជិកក្រុមប្រឹក្សាគណៈមេធាវី និងថ្នាក់ដឹកនាំគណៈមេធាវី អញ្ជើញទៅចូលរួមសន្និសីទឡអេស៊ាប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) និងកិច្ចប្រជុំក្រុមប្រឹក្សា ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៤-២៧ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ឡអេស៊ា(LAWASIA) គឺជាសមាគមន៍គណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស។

គួរជម្រាបជូនថា ឯកឧត្តម លី ច័ន្ទតុលា នឹងមានជំនួបពិភាក្សាពីកិច្ចសហប្រតិបត្តិការងារជាមួយនឹងបណ្តាគណៈមេធាវីប្រទេសផ្សេងៗផងដែរ៕

អត្ថបទដែលជាប់ទាក់ទង