ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត

ក្រោយពីទទួលបានបណ្តឹងជនរងគ្រោះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកថ្មគោលកាលពីវេលាម៉ោង៩៖៤០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣បានចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រតនា ផាត់ថៃ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ដោយបានធ្វើសកម្មភាពខ្ចីម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1V-7640 នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលម៉ោង១០៖០០នាទី ជិះយកទៅបាត់ មិនឃេីញជិះម៉ូតូត្រឡប់យកមកឲ្យម្ចាស់គេវិញ។

ក្រោយសមត្ថកិច្ចជំនាញសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃខែឆ្នាំកើតហេតុខាងលើខ្លួនពិតជាបានធ្វើសកម្មភាពខ្ចីម៉ូតូពីជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកថ្មគោលកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង