អភិបាលខេត្តព្រះសីហនុផ្តល់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ចចម្រុះ ខណៈខិតខំបង្ក្រាបបទល្មើសគ្រឿងញៀនបាន៥គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យបាន២នាក់

អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន នៅរសៀលថ្ងៃ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

ជាមួយនោះ ឯកឧត្តម គួច ចំរើន បានកោតសរសើរនិងផ្តល់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ចចម្រុះរួមមាន៖ កម្លាំងគរបាល កងរាជអាវុធហត្ថនិងអាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបានកាលពីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន២នាក់ ដកហូតថ្នាំញៀនជាង ៥គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង