តុលាការបានកំណត់យក ថ្ងៃទី១៣ ធ្នូ ២០២៣ខាងមុខ ដើម្បីប្រកាសសាលក្រម ករណីប្ដីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ

តុលាការបានកំណត់យក ថ្ងៃទី១៣ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីប្រកាសសាលក្រម លើជនជាប់ចោទ ឈ្មោះ ជា អូន ករណីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញ លោក លឹម សុគន្ធារ៉ា និងលោក វ៉ិត មឃៈ  ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកសវនាការលើជនជាប់ចោទ ឈ្មោះ ជា អូន ករណី បាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមរំលឹកថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោកស្រី អ៊ុក រ៉េតគន្ធា នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ បានសម្រេចឃុំខ្លួនប្តីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យ ដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមការចោទប្រកាន់ពីបទ. ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង