ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស ក្នុងសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ នៅប្រទេសឥណ្ឌា
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា នាថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទីរសៀល ម៉ោងនៅប្រទេសឥណ្ឌា បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ ការបេីកទីផ្សារមេធាវីឲ្យមេធាវីនិងក្រុមហ៊ុនមេធាវីបរទេស (Opening Legal Markets to Foreign Lawyers and Law Firms) ក្នុងសន្និសីទឡអេស៊ា ប្រចាំឆ្នាំលើកទី៣៦ (36th LAWASIA CONFERENCE) នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។
នៅក្នុងកិច្ចពិភាក្សានេះ មានការចូលរួមពីតំណាងគណៈមេធាវីចំនួន ៧ប្រទេសរួមមាន៖ ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសជប៉ុន សហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី ប្រទេសអាឡឺម៉ង់និងចក្រភពអង់គ្លេសផងដែរ៕