ឯកឧត្តម លី ច័ន្ទតុលា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ នៅប្រទេសឥណ្ឌា

ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា នៅវេលាម៉ោង៥៖០០នាទីរសៀលថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នៅប្រទេសឥណ្ឌាបានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក Kim Young Hoon ប្រធានគណៈមេធាវីនៃសាធារណរដ្ឋកូរ៉េ នៅសណ្ឋាគារ Four Seasons ទីក្រុងបឹងហ្គាឡូរ៉ូ (Bengaluru) ប្រទេសឥណ្ឌា។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការលើការងារចែករំលែកចំណេះដឹង បទពិសោធន៍ច្បាប់ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលរួមគ្នា និងការផ្លាស់ប្តូរកម្មសិក្សាមេធាវីនៅក្នុងប្រទេសទាំងពីរ។

ក្នុងពិធីចុះហត្ថលេខា ឯកឧត្តមប្រធានបានសំដែងអំណរសាទរចំពោះកិច្ចសហការល្អនៃគណៈមេធាវីទាំងពីរ និងបានជម្រាបជូនសមភាគី ពីកម្មវិធីលើកកម្ពស់ ទេពកោសល្យច្បាប់ជូនមេធាវី ពិសេសមេធាវីវ័យក្មេង គម្រោងនៃការរៀបចំការប្រកួតកីឡាអន្តរជាតិពានរង្វាន់គណៈមេធាវី និងសិក្ខាសាលាអន្តរជាតិស្តីពីជំនួយផ្លូវច្បាប់និងសិទ្ធិទទួលបានយុត្តិធម៌ ដែលរៀបចំដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ៕

 

អត្ថបទដែលជាប់ទាក់ទង