រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាឲ្យដាក់ពិន័យឲ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹង បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាឲ្យបង្កើនការដាក់ពិន័យឲ្យធ្ងន់ធ្ងរបន្ថែមទៀត ចំពោះអ្នកស្រវឹង បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានមនុស្សស្លាប់ ខណ:ភាគច្រើនអ្នកប្រើប្រាស់ម៉ូតូ ដែលមានរហូតដល់ជាង ៨០% និងគ្រោះថ្នាក់ចរាចរណ៍ជាង ៥០% បានកើតឡើងនៅពេលយប់ ហើយមួយចំនួនដោយសារអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕