ស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរ រួចជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន!

(កណ្ដាល)៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបំភ្លឺព័ត៌មានពាក់ព័ន្ធករណីជនសង្ស័យធ្វើសកម្មភាពយកអាវុធភ្ជង់រថយន្តអ្នកធ្វើដំណើរជិះគេចខ្លួននៅចំណុចផ្លូវល្បឿនលឿន។

ប្រភពបញ្ជាក់ថា ចំពោះករណីខាងលើនេះ ជាករណីឆក់ដោយមានមុខសញ្ញា ចំនួន០២នាក់ ជិះម៉ូតូ០២គ្រឿងធ្វើសកម្មភាពឆក់ទៅលើជនរងគ្រោះកំពុងជិះម៉ូតូ នៅចំណុចផ្លូវជាតិលេខ៤ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យបាន០១នាក់ និងជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួន។ ក្នុងពេលកិច្ចប្រតិបត្តិការដែលសមត្ថកិច្ចដេញតាមជនសង្ស័យរត់គេចខ្លួននេះ ជនសង្ស័យបានផ្ទុះអាវុធមកលើកម្លាំងសមត្ថកិច្ចយើង ហើយកម្លាំងសមត្ថកិច្ចបានស្ទាក់និងបានដេញមុខសញ្ញានេះត្រឡប់មកខាងផ្លូវជាតិលេខ៥១វិញ។

ប្រភពបញ្ជាក់ទៀតថា ពេលនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបាន០១នាក់ ចំណែក០១នាក់ទៀតរត់គេចខ្លួនទៅផ្លូវល្បឿនលឿន និងបានភ្ជ.ង់រថយន្តជនរងគ្រោះក្នុងរូបភាពនោះដើម្បីជិះគេចខ្លួន។

បច្ចុប្បន្នកម្លាំងជំនាញពាក់ព័ន្ធកំពុងតាមស្វែងរកជនសង្ស័យដែលរត់គេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង