Breaking News: រដ្ឋមន្ត្រីការពារជាតិសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យធ្វើការពិនិត្យ វាយតម្លៃរាល់ទង្វើទាំងឡាយរបស់បុគ្គលពាក់ផ្កាយ១ ឈ្មោះ ឈាវ មុន្នីន

(ភ្នំពេញ)៖ ក្រសួងការពារជាតិនៅថ្ងៃទី០១ ខែមេសានេះ បានចេញសេចក្តីប្រកាសព័ត៌មានថា កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមTikTok មានការបង្ហោះនូវវីដេអូមួយចំនួនរបស់បុគ្គល ឈ្មោះ ឈាវ មុន្នីន មានឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី តួនាទីជានាយករង នៃនាយកដ្ឋានបច្ចេកទេស កងទ័ពជើងអាកាស អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន ដោយបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងឧត្តមភាពរបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទទាំងមូល។

ដើម្បីធានាការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវបទវិន័យ ក៏ដូចជាការរក្សាឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ របស់កងទ័ព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានសម្រេចចាត់តាំងឱ្យអង្គភាពជំនាញរៀបចំបង្កើតក្រុមប្រឹក្សាវិន័យ ក្នុងគោលបំណង ធ្វើការពិនិត្យ និងវាយតម្លៃនូវរាល់ទង្វើទាំងឡាយដែលបុគ្គលខាងលើនេះបានប្រព្រឹត្តខុសឆ្គង ដើម្បីដាក់ ទណ្ឌកម្មឱ្យស្របទៅនឹងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិនយោធពលខេមរភូមិន្ទ។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ៖

អត្ថបទដែលជាប់ទាក់ទង