ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មិនដែលភ្លេចនូវការដឹងគុណនិងអរគុណសន្តិភាព, អរគុណនយោបាយ ឈ្នះ ឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ នាំមកនូវសន្តិភាព ការឯកភាពជាតិពេញលេញ
លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលបំពាក់ឋានន្តរសក្តិ ជូនគ្រឿងឥស្សរិយសដល់យោធិន នៃកងរាជអាវុធហត្ថ ចូលនិវត្តន៍ ពិការ ឆ្នាំ២០២៣ តាមរយៈប្រព័ន្ធ (Video Conference ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ នាយលេខាធិការដ្ឋាន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង៩ និងនាយ-នាយរងនៃកងរាជអាវុធហត្ថដែលពាក់ព័ន្ធចូលរួមផងដែរ។
ជាមួយនោះ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ ក៏មិនដែលភ្លេចនូវការដឹងគុណនិងអរគុណសន្តិភាព, អរគុណនយោបាយ ឈ្នះ ឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ៕