ឯកឧត្តម គីម រិទ្ធី បង្ហាញពីមោទនភាពដែលទូក «ង» ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ២០ទូទាំងប្រទេស

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានបង្ហាញពីមោទនភាពដែលទូក «ង» ខេត្តព្រះវិហារ ទទួលបានចំណាត់ថ្នាក់លេខ៣ និងលេខ២០ទូទាំងប្រទេស។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន The Mirror News ទទួលបាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងទៀតថា ក្រោមម្លប់នៃសន្តិភាព នាឱកាសពិធីបុណ្យ អុំទូក អកអំបុកសំពះព្រះខែ ប្រជាពលរដ្ឋយ៉ាងច្រើនកុះករបានដើរលេងកំសាន្តយ៉ាងសប្បាយរីករាយតាមបណ្ដាខេត្តនានា ពិសេសនៅមុខព្រះបរមរាជវាំងនិងកន្លែងផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ។

ជាមួយនោះ ឯកឧត្តម គីម រិទ្ធី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយប្រោះព្រំថែរក្សាថ្នាក់ដឹកនាំកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅការអភិវឌ្ឍន៍ និងសុខដុមរមនា៕

អត្ថបទដែលជាប់ទាក់ទង