ឯកឧត្តម​ ឈឿន​ ប៊ុណ្ណារ័ត្ន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​និងជម្រុញការចុះបញ្ជីដីធ្លី​ក្នុង​ភូមិ​សាស្ត្រ​ខេត្តកណ្តាល​

រដ្ឋ​លេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ឯកឧត្តម​ ឈឿន​ ប៊ុណ្ណារ័ត្ន នៅព្រឹក​ថ្ងៃសុក្រ​
ទី​០១​ ខែធ្នូ​ ឆ្នាំ​២០២៣​​នេះ
​នៅសាលប្រជុំមន្ទីរ​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ សំណង់​ និង​សុសុរិយោដីខេត្តកណ្ដាល បានជាអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ​ និងជម្រុញការចុះបញ្ជីដីធ្លី​ក្នុង​ភូមិ​សាស្ត្រ​ខេខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំនេះ គឺដេីម្បីអនុវត្តលេីការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ​ឲ្យមានប្រសិទ្ធិភាព​ និងជម្រុញការចុះបញ្ជីឲ្យបានតាមផែនការ​ ដែលក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានដាក់ចេញ។

ជាមួយនេះ ក៏មានការចូលរួមពីឯកឧត្ដម​ លោកជំទាវ​ អនុរដ្ឋលេខាធិការ​ លោក ប៊ុន ផេង អភិបាល​រងខេត្ត​ លោកប្រធាន​មន្ទីរ​ លោកអនុប្រធានមន្ទីរ​ លោកអភិបាល​នៃ​គណៈអភិបាល​ក្រុង-ស្រុកទាំង១៣​ និងមន្ត្រី​ពាក់ព័ន្ធ​៕

អត្ថបទដែលជាប់ទាក់ទង