អភិបាលស្រុកខ្សាច់កណ្តាលអញ្ជើញចូលរួមបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤

អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្ដាល លោក ចេង ឌីណា បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ ចូលរួមអមដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងជាប្រធានក្រុមការងារចលនាយុវជនស្រុក អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ ជានិមិត្តរូប ស្ថិតក្នុងវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល ឃុំព្រះប្រស្រប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ក្នុងនីតិកាលទី៧ នៃរដ្ឋសភាពនេះ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចាប់ផ្ដើមអនុវត្ដអាទិភាពគោលនយោបាយសំខាន់ៗ ពាក់ព័ន្ធនឹងវិស័យអប់រំ ដូចមានចែងក្នុងបញ្ចកោណទី១ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងការដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ដោះស្រាយក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងគោលដៅ «លើកកម្ពស់ គុណភាពអប់រំ» ដោយផ្តោតលើការពង្រឹង គុណភាពសាលារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖*ទី១៖ ការពង្រឹងអភិបាលកិច្ចសាលារៀន, *ទី២៖ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាម តម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស។ *ទី៣៖ ការយកចិត្តទុកដាក់លើសុខភាពរលស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា។ *ទី៤៖ ការជម្រុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូ រដ្ឋ និងសហគមន៍ដើម្បីការអប់រំ»៕

អត្ថបទដែលជាប់ទាក់ទង